រុស្ស៊ីបានចាត់ទុកកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វាំងឡង់ ជាការគំរាមកំហែងផ្នែកសន្តិសុខ
(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូអ្នកវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា រដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់តំបន់យោធាហ្វាំងឡង់ចំនួន ១៥ គឺជាការគំរាមកំហែងសន្តិសុខដល់ប្រទេសរុស្ស៊ី។
យោងតាមលោក Peskov កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានភាពតានតឹងរវាងរុស្ស៊ី និងហ្វាំងឡង់តែប៉ុណ្ណោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ AFP/TTXVN |
មុននោះ យោងតាមឯកសារដែលចេញផ្សាយដោយរដ្ឋាភិបាលហ្វាំងឡង់កាលពីថ្ងៃទី ១៤ ខែធ្នូ ទន្ទឹមនឹងការប្រើប្រាស់តំបន់យោធា ហ្វាំងឡង់ក៏បានអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយឧបករណ៍ការពារ ក៏ដូចជាបញ្ជូនយន្តហោះ នាវា និងយានជំនិះយោធាចូលទៅក្នុងទឹកដីរបស់ប្រទេសនេះ។ ការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងហ្វាំងឡង់ និងអាមេរិកបានអូសបន្លាយពីខែសីហាឆ្នាំ២០២២ដល់ខែតុលាឆ្នាំនេះ។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងប្រព្រឹត្តិទៅនៅសហរដ្ឋអាមេរិកនាថ្ងៃទី ១៨ ខែធ្នូ។ ប្រទេសហ្វាំងឡង់បានបញ្ចប់គោលនយោបាយមិនចង់សម្ព័ន្ធយោធាដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួន ហើយកាលពីឆ្នាំមុនបានសម្រេចចិត្តដាក់ពាក្យសូមចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ នៅខែមេសាឆ្នាំនេះ ហ្វាំងឡង់ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយបានក្លាយជាសមាជិកទី៣១1 នៃសម្ព័ន្ធភាពយោធានេះ៕