រុស្ស៊ីបានដកចេញបទបញ្ជារឹតត្បិតការចូលមកប្រទេសខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចុះហត្ថលេខាលើបទបញ្ជាមួយស្តីពីការដកការរឹតត្បិតចូលមកប្រទេសខ្លួនលើពលរដ្ឋហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ចាប់ពីថ្ងៃទី ២៧ ខែមករា។
រុស្ស៊ីបានដកចេញបទបញ្ជារឹតត្បិតការចូលមកប្រទេសខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសវៀតណាម - ảnh 1ក្រសួងមហាផ្ទៃហ្វាំងឡង់បានប្រកាសថាប្រទេសនេះនឹងមិនបើកព្រំដែនសម្រាប់ភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីទេទោះបីមានការបន្តជើងហោះហើររវាងសាធារណរដ្ឋនិងសហព័ន្ធរុស្ស៊ីក៏ដោយ (រួបថត៖ TASS)

មុននេះរុស្ស៊ីបានជូនដំណឹងពីការបន្តតភ្ជាប់ជើងហោះហើរជាមួយប្រទេសទាំងនេះចាប់ពីចុងខែមករាឆ្នាំ ២០២១ ។

ខុទ្ទកាល័យសារព័ត៌មានរបស់រដ្ឋាភិបាល រុស្ស៊ីបានចេញសេចក្តីជូនដំណឹងមួយដោយជម្រាបថា “បទបញ្ជាសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ គឺហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ស្តីពីការរឹតត្បិតចូលមកប្រទេសរុស្ស៊ី ដែលធ្លាប់ត្រូវបានដាក់ចេញដោយ សារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីមុននោះ នឹងត្រូវដក ចេញជាស្ថាពរ” ។

រដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រជាជនមកពីប្រទេសទាំងនេះត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសរុស្ស៊ីតាមរយៈច្រកទ្វារព្រំដែនផ្លូវអាកាសតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ