រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្តស្ដីពីអុយក្រែន
|
រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្តស្ដីពីអុយក្រែន (AFP) |
Vovworld-នាថ្ងៃទៅ២០មិនាម៉ូស្គូបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្តសំណូមពររដ្ឋអំណាចអ៊ុយក្រែនត្រូវ
ពិគ្រោះយោបល់ជាមួយកំលាំងប្រឆាំងនៅភាគខាងកើតនៃប្រទេសនេះអំពីការ
បោះឆ្នោតនៅដំបន់ Donbass។ ពង្រាងសេចក្តីសំរេចចិត្តនេះបានដកស្រង់កិច្ច
ព្រមព្រៀងសន្តិភាពនៅ Minsk នាខែកុម្ភៈកន្លងមក តាមនោះមុនបង្អស់ត្រូវ
ដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញអ៊ុយក្រែនដោយការចូលរួមរបស់តំណាង
សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk និង Donetsk បន្ទាប់នោះច្បាប់
បោះឆ្នោតក៏ត្រូវបានតាក់តែងដោយការចូលរួមរបស់តំណាងនៃសាធារណៈរដ្ឋ
ស្វ័យប្រកាសទាំងពីរនេះ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រតិកម្មចំពោះការដែលអ៊ុយក្រែនស្នើរ
EU ដាក់ពង្រាយបេសកជនរក្សាសន្តិភាពនៅភាគខាងកើត ឯកអគ្គរដ្ឋទូតរុស្ស៊ី
ប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Churkin បានចាត់ទុកថា សំណើរ
របស់រដ្ឋអំណាចអ៊ុយក្រែនដើរបញ្ច្រាស់នឹងកិច្ចព្រមព្រៀងសន្តិភាព Minsk៕