រុស្ស៊ីបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន
(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីបានពន្យល់ថា ការផ្អាកនេះត្រូវបានធ្វើឡើងដើម្បីរៀបចំការចរចាររវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ប៉ុន្តែសកម្មភាពយោធាបានបន្តឡើងវិញបន្ទាប់ពីភាគីអ៊ុយក្រែនបដិសេធមិនចូលតុចរចា។
ផ្សែងហុយឡើងក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រុស្ស៊ីភាគពាយព្យនៃទីក្រុង Kiev កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ (រូបថត៖ AFP/VNA) |
ទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃទី២៦ ខែកុម្ភៈ បានដកស្រង់សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលថា អង្គភាពទាំងអស់របស់ប្រទេសនេះនៅអ៊ុយក្រែន បានទទួលបញ្ជាឱ្យបន្តប្រតិបត្តិការយោធាពិសេសពីគ្រប់ទិសទី បន្ទាប់ពីផ្អាកកាលពីថ្ងៃទី ២៥ ខែកុម្ភៈ។
ក្រសួងការពារជាតិរុស្ស៊ីបានពន្យល់ថា ការផ្អាកនេះត្រូវបានធ្វើឡើងដើម្បីរៀបចំការចរចាររវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ប៉ុន្តែសកម្មភាពយោធាបានបន្តឡើងវិញបន្ទាប់ពីភាគីអ៊ុយក្រែនបដិសេធមិនចូលតុចរចា។
ទោះយ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែននៅថ្ងៃដដែល បានបដិសេធព័ត៌មានដែលថាខ្លួនបានបដិសេធមិនចរចាអំពីបទបទឈប់បាញ់ជាមួយរុស្ស៊ី ដោយបានអះអាងថាទីក្រុងគៀវមិនទាន់ត្រៀមខ្លួនទទួលយកលក្ខខ័ណ្ឌរបស់ទីក្រុងម៉ូស្គូឡើយ៕