រុស្ស៊ីបន្តផ្ដល់ជំនួយមនុស្សធម៍សំរាប់ភាគខាងកើតអ៊ុយក្រែន

រុស្ស៊ីបន្តផ្ដល់ជំនួយមនុស្សធម៍សំរាប់ភាគខាងកើតអ៊ុយក្រែន - ảnh 1
រុស្ស៊ីបន្តផ្ដល់ជំនួយមនុស្សធម៍សំរាប់ភាគខាងកើតអ៊ុយក្រែន (AFP)

        Vovworld-ថ្លែងមតិជាមួយទីភ្នាក់ងារសារព័ត៌មាន TASS នាថ្ងៃទី១៥មករា
អនុរដ្ឋមន្ត្រីក្រសួងស្ថានភាពបន្ទាន់រុស្ស៊ីលោក Vladimir Stepanov បានឲ្យដឹងថា
ប្រទេសនេះកំពុងត្រៀមក្រុមរថយន្តជំនួយឧបត្ថម្ភមនុស្សធម៍ជាបន្តសំរាប់​ប្រជាជន
ដំបន់ Donbass ភាគខាងកើតអ៊ុយក្រែន។​ តាមអនុរដ្ឋមន្ត្រី Stepanov ថា ក្រុមរថយន្តជំនួយទី១២របស់រុស្ស៊ីនឹងទៅកាន់ភាគខាងកើតប្រទេសជិតខាង​នាចុងខែមករា
នេះឬដើមខែកុម្ភៈ។

        ប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko និងសមភាគី​កាហ្សាកស្ថាន​លោក
Nursultan Nazarbayev នាថ្ងៃទី១៥មករាបានឯកភាពថាជំនួប​សន្ទនា​កំពូលចតុភាគី
ដើម្បីពិភាគ្សាអំពីវិបត្តិអ៊ុយក្រែននឹងប្រព្រឹត្តទៅនាចុងខែនេះ។​ នា​ថ្ងៃដដែល អ្នកនាំ
ពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លោក Dmitri Peskov បានប្រកាស
ថា ម៉ូស្គូកំពុងត្រៀមឲ្យការចរចារជាន់ខ្ពស់​ពោល​ខាងលើ ប៉ុន្តែមិនទាន់កំណត់ថ្ងៃ
ជាក់ស្ដែងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ