រុស្ស៊ីបន្តលក់ឧស្ម័ន្ធដុតឲ្យអ៊ុយក្រែនជាមួយតំលៃអាទិភាព


រុស្ស៊ីបន្តលក់ឧស្ម័ន្ធដុតឲ្យអ៊ុយក្រែនជាមួយតំលៃអាទិភាព - ảnh 1
រុស្ស៊ីបន្តលក់ឧស្ម័ន្ធដុតឲ្យអ៊ុយក្រែនជាមួយតំលៃអាទិភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគាំទ្រការផ្តើមគំនិតលក់ឧស្ម័ន្ធដុតជាមួយតំលៃអាទិភាពសំរាប់អ៊ុយក្រែនក្នុង
ត្រីមាសទី​ ២ ឆ្នាំ ២០១៥ តាមរយៈការពន្យាពេល “កញ្ចប់សសិរដូវ”។ តាមអាទិភាព
ពោលខាងលើ អ៊ុយក្រែននឹងទិញឧស្ម័ន្ធដុតរបស់រុស្ស៊ីដោយមាន តំលៃ ២៥០
ដុល្លាអាមេរិក/ ១ ពាន់ម៉ែត្រគូប ថយចុះ ២៥% បើប្រៀបនឹងតំលៃ នាត្រីមាសទី ១
ឆ្នាំ ២០១៥។ ក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី Putin នាថ្ងៃទី ៣១ មិនា នាយក
រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកថា៖ ត្រូវឆ្លើយ តបនឹង
សំណើររបស់អ៊ុយក្រែននិងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Gazprom  ប៉ុន្តែ
រដ្ឋអំណាច Kiev ត្រូវប្រតិបត្តិតាមរាល់លក្ខខ័ណ្ឌ តាមកិច្ចសន្យាទិញឧស្ម័ន្ធ
ដុតរបស់រុស្ស៊ីរួមមានការទូទាត់បំណុលនៅសេសសលប្រមាណ ២,៥ លាន
ដុល្លា។ ក្រៅពីនោះ ភាគីទាំង ២ បន្តដំណើការចរចារអំពីគោលការណ៍ដាក់
ពិជ័យក្នុងករណីអ៊ុយក្រែនមិនទិញបរិណាមឧស្ម័ន្ធដុតដ៏គ្រប់គ្រាន់តាម
កិច្ចសន្យា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ