រុស្ស៊ីបានថ្កោលទោសបណ្ដាប្រទេសលោកខាងលិចរំលោភទៅលើគោលការណ៍នានារបស់ WTO

រុស្ស៊ីបានថ្កោលទោសបណ្ដាប្រទេសលោកខាងលិចរំលោភទៅលើគោលការណ៍នានារបស់ WTO - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

(VOV)_ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរិះគន់យ៉ាងខ្លាំង​ក្លា​ទៅ
លើសហ ភាពអឺរ៉ុប (EU) និងអាមេរិកថា៖​ បានរំលោភទៅលើបណ្ដា​គោលការណ៍
ជា​សារវ័ន្ត​របស់អង្គការពាណិជ្ជកម្មពិភពលោក( WTO) ដោយបានអនុវត្តរាល់វិធាន
​ការដាក់ទណ្ឌ​កម្មចំពោះមូស្គូ ដែលទាក៉ទិនដល់វិបត្តិនៅអ៊ុយក្រែន។ ថ្លែងមតិ នៅ ក្នុងកិច្ចប្រជុំរដ្ឋាភិបាល ថ្ងៃទី១៨ កញ្ញា ប្រធានាធិបតី​ Vladimir Putin បាន​សង្កត់​ធ្ងន់ដល់ការអនុវត្តបណ្ដាវិធានការដាក់ទណ្ឌកម្មចំពោះរុស្ស៊ី នោះគឺជាការលុប​ចោលរាល់គោលការណ៍ជាសារវ័ន្តរបស់ WTO នៃដៃគូរមួយចំនួនរបស់រុស្ស៊ី។ ​ប្រការនេះត្រូវបានអនុវត្តតាមយន្តការនយោបាយ ហើយមិនតាមគោលការណ៍
ណា១របស់ WTO ទេ។  លោក Vladimir Putin បានអោយដឹងដែរថា៖ ​មូស្គូគ្មាន​គោលបំណងដាក់ទណ្ឌកម្មណាមួយ១ចំពោះបណ្ដាប្រទេសលោកខាងលិច​ដោយសាររាល់បទដាក់ទណ្ឌកម្មពោលខាងលើ ហើយសង្កត់ធ្ងន់ថា៖ រាល់វិធាន
ការនេះបានជំរុញរុស្ស៊ីបង្កើនសក្ដានុភាពសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងថែម​ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ