រុស្ស៊ីបានបោះឆ្នោត “វេតូ” លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែន
(VOVWORLD) - នៅការបោះឆ្នោត ចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានបោះឆ្នោតអនុប្បវាទ ខណៈដែលប្រទេសសមាជិកនៅសល់ទាំង១១ បានបោះឆ្នោតគាំទ្រ។
ផ្សែងភ្លើងហោះឡើងពីករណីបំផ្ទុះមួយនៅទីក្រុង គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ (រូបថត៖ Ukrainian President’s Office/TTXVN) |
កាលពីថ្ងៃទី ២៥ ខែកុម្ភៈ រុស្ស៊ីបានបោះឆ្នោត “វេតូ” ប្រឆាំងនឹងសេចក្តីព្រាងនៃ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីយុទ្ធនាការ របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។
សេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក។ នៅការបោះឆ្នោត ចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានបោះឆ្នោតអនុប្បវាទ ខណៈដែលប្រទេសសមាជិកនៅសល់ទាំង១១ បានបោះឆ្នោតគាំទ្រ។ តាមផែនការ សេចក្តីព្រាងនេះនឹងត្រូវបានដាក់ឲ្យបោះ ឆ្នោតនៅមហាសន្និបាតអង្គការសហ ប្រជាជាតិ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ៕