រុស្ស៊ី​បាន​ប្រកាស ​បន្ត​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរទាំង​ ៣ នៅ​ឆ្នាំ ២០២៣

(VOVWORLD) -  រុស្ស៊ីនឹងពង្រឹងសមត្ថភាពប្រយុទ្ធសម្រាប់កងកម្លាំងជើងអាកាសរបស់ខ្លួន រួមទាំងប្រតិបត្តិការនៃយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក នៅក្នុងតំបន់ដែលមានប្រព័ន្ធការពារអាកាសទំនើប ក៏ដូចជាការកែលម្អយន្តហោះដ្រូនផងដែរ។
រុស្ស៊ី​បាន​ប្រកាស ​បន្ត​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរទាំង​ ៣ នៅ​ឆ្នាំ ២០២៣ - ảnh 1រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រសួងការពារជាតិរុស្ស៊ីនៅទីក្រុងម៉ុស្គូ នាថ្ងៃទី ១០ ខែមករា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រកាសថា ឆ្នាំនេះ ទីក្រុងម៉ូស្គូមានគម្រោងអភិវឌ្ឍអាវុធនុយក្លេអ៊ែទាំង ៣ រួមមានមីស៊ីលបាលីស្ទិក នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដោយទស្សនៈថា ខែលការពារនុយក្លេអ៊ែរ គឺជាការធានាអធិបតេយ្យភាពរបស់រុស្ស៊ី។

ប្រមុខក្រសួងការពារជាតិរុស្ស៊ីរូបនេះ បានបន្ថែមថា ប្រទេសនេះនឹងពង្រឹងសមត្ថភាពប្រយុទ្ធសម្រាប់កងកម្លាំងជើងអាកាសរបស់ខ្លួន រួមទាំងប្រតិបត្តិការនៃយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក នៅក្នុងតំបន់ដែលមានប្រព័ន្ធការពារអាកាសទំនើប ក៏ដូចជាការកែលម្អយន្តហោះដ្រូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ