រុស្ស៊ីបានអះអាងថាកងកម្លាំង Kurd បានបញ្ចប់ការដកទ័ពចេញពីភាគឦសានស៊ីរី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីលោក Shoigu ដែលបាននិយាយថាការដកកងកម្លាំង Kurd ចេញពីតំបន់ដែលតួកគីមានផែនការបង្កើតច្រករបៀងសុវត្ថិភាពត្រូវបានបញ្ចប់មុនថ្ងៃកំណត់។
រុស្ស៊ីបានអះអាងថាកងកម្លាំង Kurd បានបញ្ចប់ការដកទ័ពចេញពីភាគឦសានស៊ីរី(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី២៩ខែតុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថាកងកម្លាំង Kurd បានដកកងទ័ពទាំងអស់ចេញពីតំបន់មានសុវត្ថិភាពជិតព្រំដែនភាគឦសានរបស់ស៊ីរីនិងតួកគីគឺលឿនជាងការរំពឹងទុក។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីលោក Shoigu ដែលបាននិយាយថាការដកកងកម្លាំង Kurd ចេញពីតំបន់ដែលតួកគីមានផែនការបង្កើតច្រករបៀងសុវត្ថិភាពត្រូវបានបញ្ចប់មុនថ្ងៃកំណត់។ យោងតាមកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងតួកគីគឺបានកំណត់ពេលវេលាសម្រាប់កម្លាំងនេះដើម្បីដកកងទ័ពទាំងអស់ចេញពីតំបន់នោះគឺនៅ២២ម៉ោងនៅថ្ងៃទី២៩ខែតុលា(តាមម៉ោងវៀតណាម) ។លោក Shoigu បានបន្ថែមទៀតថាកម្លាំងការពារព្រំដែនស៊ីរីនិងកងរាជអាវុធហត្ថរុស្ស៊ីត្រូវបានដាក់ពង្រាយនៅទីនោះផងដែរ៕