រុស្សីបានអះអាងអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់គម្រោងបំពង់បង្ហូរឧស្ម័នដុតទៅកាន់អឺរ៉ុប
(VOVWORLD) - ប្រធានគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភារុស្ស៊ី លោក Konstantin កាលពីថ្ងៃទី ២១ ខែធ្នូ បានអះអាងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន RIA ថាប្រទេសរុស្ស៊ីត្រូវតែបន្តផែនការបញ្ចប់ការកសាងគម្រោងបំពង់បង្ហូរឧស្ម័នដុត “ Nord Tream 2” ទៅកាន់អឺរ៉ុប បន្ទាប់ពីការដាក់បំពង់ត្រូវបានពន្យារពេលដោយសារទណ្ឌកម្មរបស់អាមេរិក។
រុស្សីបានអះអាងអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់គម្រោងបំពង់បង្ហូរឧស្ម័នដុតទៅកាន់អឺរ៉ុប (រូបថត៖ AFP/TTXVN) |
លោក Kosachev បានលើកឡើងសេចក្តីប្រកាសនេះ បន្ទាប់ពីសាជីវកម្ម ស្វីស - ហូឡង់ Allseas បានឲ្យដឹងថា ក្រុមហ៊ុននេះបានផ្អាកប្រតិបត្តិការដាក់បំពង់បង្ហូរឧស្ម័ន ដើម្បីជៀសវាងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលមានក្នុងច្បាប់ ដែលត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំចុះហត្ថលេខានាថ្ងៃទី ២០ ខែធ្នូ។
នាថ្ងៃទី ២១ ខែធ្នូក្រសួងការបរទេសរុស្ស៊ីក៏បានចេញសេចក្តីប្រកាសដោយអះអាង ថាទីក្រុងម៉ូស្គូនឹងបន្តជំរុញការអនុវត្តគម្រោងនេះ។ នាថ្ងៃដដែលនោះ អាល្លឺម៉ង់និងសហភាពអឺរ៉ុបក៏បានសម្តែងការប្រឆាំងជំទាស់ចំពោះការដាក់ទណ្ឌកម្មតាមបែបក្រៅពីផែនការដែលអាមេរិកទើបតែបានអនុម័តផងដែរ៕