|
យន្តហោះចម្បាំងរបស់រុស្ស៊ីដែលចូលរួមយុទ្ធនាការវាយប្រហារនៅស៊ីរី (រូបថត៖AP) |
(VOVworld) - រុស្ស៊ីចាប់ផ្ដើមយុទ្ធនាការវាយប្រហារតាមជើងអាកាសនៅស៊ីរីគឺ
សំដៅជួយឧបត្ថម្ភរដ្ឋអំណាចស្របច្បាប់នៃប្រទេសមជ្ឈឹមបូព៌ានេះ តែមិនមែន
ឥស្សរជនណាមួយឡើយ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២៧
មិនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចេញ
សេចក្ដីប្រកាសពោលខាងលើបន្ទាប់ពីពេលមានព័ត៌មានថា ម៉ូស្គូអនុវត្តន៍យុទ្ធនា
ការវាយប្រហារតាមជើងអាកាសនៅស៊ីរីគឺសំដៅជួយឧបត្ថម្ភប្រធានាធិបតីប្រទេស
នេះលោក Bashar Al Assad។លោកស្រី Maria Zakharova បានសង្កត់ ធ្ងន់ថារុស្ស៊ីមិន
ឯកភាពលើការជួយឧបត្ថម្ភភាគីណាមួយក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីទេ ដោយសារ
គោលជំហររបស់ម៉ូស្គូគឺមិនធ្វើអន្តរាគមក្នុងការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។
តាមលោកស្រីរូបនេះថា រុស្ស៊ីមិនជួយឧបត្ថម្ភលោក Bashar Al Assad ទេ ប៉ុន្តែគាំទ្រ
ការរក្សារដ្ឋអំណាចស្របច្បាប់នៅស៊ីរីដឹកនាំដោយលោក Bashar Al Assad សំដៅ
ទប់ស្កាត់ការដួលរលំនៃប្រទេសមជ្ឈឹមបូព៌ានេះ៕