រុស្ស៊ីប្រកាស នឹងបន្តអនុវត្តន៍​ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២៨ ខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីត្រូវការរំដោះទឹកដីទាំងអស់នៃតំបន់ Donetsk បន្ទាប់ពីការធ្វើប្រជាមតិ។ 
រុស្ស៊ីប្រកាស នឹងបន្តអនុវត្តន៍​ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ (រូបថត៖ Tass)

យោងតាមអ្នកនាំពាក្យរូបនេះ ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននឹងបន្តដំណើរការ ហើយគោលដៅនាពេលខាងមុខគឺរំដោះតំបន់ដែនដីនេះទាំងស្រុង។នាថ្ងៃដដែលនោះ អាមេរិកបានប្រកាសថា នឹងមិនទទួលស្គាល់តំបន់ដែនដីរបស់អ៊ុយក្រែនដែលរុស្ស៊ីបានដាក់បញ្ចូល ហើយហៅការធ្វើប្រជាមតិនៅក្នុងតំបន់ទាំងនេះថា ខុសច្បាប់។ សេតវិមានបានឲ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រសិនបើរុស្ស៊ីបានដាក់បញ្ចូលទឹកដីរបស់អ៊ុយក្រែន។ បទដាក់ទណ្ឌកម្មអាចត្រូវបានអនុវត្តន៍លើបុគ្គល និងអង្គភាពទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី ដែលគាំទ្រការដាក់បញ្ចូលគ្នានេះ។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ២៨ ខែកញ្ញាបានចេញសេចក្តីជូនដំណឹងមួយដោយអំពានាវឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ីចាកចេញជាបន្ទាន់ ក្នុងបរិបទដែលវិបត្តិកាន់តែធ្ងន់ធ្ងរនៅប្រទេសអ៊ុយក្រែន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ