រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចដំណើការចរចារឡើងវិញជាមួយអាមេរិក
|
រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចដំណើការចរចារឡើងវិញជាមួយអាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Dmitry Peskov បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចដំណើការសន្ទនា
សហប្រតិបត្តិការ ជាមួយអាមេរិកឡើងវិញ ប្រសិនបើ វ៉ាស៊ីនតោនក៏មានការ
ផ្តើមគំនិតនេះ។ លោក Peskov បានសង្កត់ធ្ងន់ថា៖ ម៉ូស្គូអបអរសារទរការ
ចាប់ផ្តើមសន្ទនាឡើងវិញរវាងប្រទេសទាំង ២។ លោក Peskov ក៏បានអះអាង
ជាថ្មីម្តងទៀតនូវទស្សនៈនេះរបស់ម៉ូស្គូក្នុងពេលវាយតំលៃអំពីលទ្ធភពរៀបចំ
ជំនួបជាផ្លូវការរវាងប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគី
រុស្ស៊ី លោក Vladimir Putin ។ លោក Peskov បានសង្កត់ធ្ងន់ដែរ ថា៖ រុស្ស៊ីមិន
ជាភាគីដែលចាប់ផ្តើម “សង្គ្រាមដាក់ទណ្ឌកម្ម” ក្នុងទំនាក់ទំនងទ្វេភាគីទេ ៕