រុស្ស៊ី​ប្រកាស​ត្រៀម​ខ្លួន​ជាស្រេចដើរ​តួនាទី​ធានា​សន្តិសុខ​នៅ​អាហ្វ្រិក

(VOVWORLD) - នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Alexander Bikantov បានឲ្យដឹងថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្នើឱ្យរុស្ស៊ីជួយធានាសន្តិសុខក្នុងការធ្វើប្រជាមតិស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។
រុស្ស៊ី​ប្រកាស​ត្រៀម​ខ្លួន​ជាស្រេចដើរ​តួនាទី​ធានា​សន្តិសុខ​នៅ​អាហ្វ្រិក - ảnh 1សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅ St. Petersburg។ រូបថត៖ AFP/VNA

នាថ្ងៃទី ២៧ សីហា ប្រធានគណៈកម្មការការពារជាតិ និងសន្តិសុខនៃព្រឹទ្ធសភារុស្ស៊ី លោក Viktor Bondarev បានឲ្យដឹងថា  សហព័ន្ធរុស្ស៊ីត្រៀមខ្លួនជាស្រេចដើរតួនាទីធានាសន្តិសុខក្នុងតំបន់អាហ្រ្វិក នៅចំពោះការវិវឌ្ឍដ៏ស្មុគស្មាញអំពីសន្តិសុខនៅតំបន់នេះ។ នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Alexander Bikantov បានឲ្យដឹងថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្នើឱ្យរុស្ស៊ីជួយធានាសន្តិសុខក្នុងការធ្វើប្រជាមតិស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។

មុននោះ ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកលើកទី២ នៅទីក្រុង Saint Petersburg នៅចុងខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចជួយដៃគូអាហ្វ្រិកពង្រឹងអធិបតេយ្យភាពជាតិ។ កាយវិការនានារបស់រុស្ស៊ីបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលស្ថានការណ៍នៅប្រទេសអាហ្រ្វិកជាច្រើនមានការវិវឌ្ឍដ៏ស្មុគស្មាញអំពីសន្តិសុខពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិល អំពើភេរវកម្ម ហើយរុស្ស៊ីកាន់តែចង់បង្កើនតួនាទី និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ