រុស្ស៊ីប្រកាសថា គាំទ្របេសកកម្មរបស់ OSCE នៅអ៊ុយក្រែន
|
រុស្ស៊ី គាំទ្របេសកកម្មរបស់ OSCE នៅអ៊ុយក្រែន
(រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី២២មិនា រុស្ស៊ីបានសម្តែងការសង្ឃឹមថា បេសកកម្មឃ្លាំមើល
របស់អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE)នៅអ៊ុយក្រែននឹង សម្រេច
បានជោគជ័យ ព្រមទាំងសង្កត់ធ្ងន់ថា អ្នកសង្កេតការណ៍របស់ OSCE មិនបានទៅ
កាន់គ្រីមេទេ ក្រោយពីម៉ូស្គូបានរួមបញ្ចូលឧបទ្វីបនេះក្នុងរុស្ស៊ី។សេចក្តីប្រកាស របស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា ភាគីរុស្ស៊ីសង្ឃឹមថា ការបរានុម័ត និងគ្មានការលំអៀងរបស់បណ្តាអ្នកសង្កេតការណ៍អន្តរជាតិ នឹងជួយជំនេះពុះពារ
លើវិបត្តិផ្ទៃក្នុងរបស់អ៊ុយក្រែន សម្រេចបានការបង្រួបបង្រួមជាតិ។សេចក្តីប្រកាស
នេះក៏ឲ្យដឹងដែរថា បេសកកម្មនេះ បានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនយោបាយ
គតិយុត្តថ្មី ហើយមិនបើកទូលាយទៅកាន់គ្រីមេ និង Sevastopol ជាផ្នែក១របស់
រុស្ស៊ីដែរ៕