រុស្សីប្រកាសថា បទដាក់ទណ្ឌកម្មរបស់ EU នឹងប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី ២១ ខែកក្កដាបានឲ្យដឹងថា កញ្ចប់ទណ្ឌកម្មថ្មីបំផុតដែលសហភាពអឺរ៉ុប (EU) បានប្រកាសប្រឆាំងនឹងទីក្រុងម៉ូស្គូ គឺជាសកម្មភាពឯកតោភាគីខុសច្បាប់ ហើយនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក រួមទាំងបណ្តាប្រទេស EU ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។ (រូបថត៖ Tehran Times/TTXVN) |
យោងតាមលោកស្រី Zakharova គោលនយោបាយដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យស្ថានការណ៍របស់សហភាពអឺរ៉ុបកាន់តែអាក្រក់ទៅៗ ហើយគោលនយោបាយសេដ្ឋកិច្ច និងថាមពលរបស់លោកខាងលិចគឺជាហេតុផលចម្បង ដែលនាំឱ្យតម្លៃកសិផល និងអ៊ីដ្រូកាបូននៅលើទីផ្សារពិភពលោកកើនឡើងខ្ពស់។
មុននោះ កាលពីថ្ងៃទី ២១ ខែកក្កដា កញ្ចប់ទណ្ឌកម្មទី៧របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីបានចូលជាធរមាន ដែលក្នុងនោះមានការហាមឃាត់ការនាំចូលមាសពីរុស្ស៊ីក្នុងទម្រង់នៃផលិតផលពាក់កណ្តាលសម្រេច និងសំណល់អេតចាយ ក៏ដូចជាបង្កកទ្រព្យសម្បត្តិរបស់ធនាគារ Sberbank ផងដែរ៕