រុស្ស៊ីប្រកាសថាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាកម្លាំងមានចរិតលក្ខណៈស្ថាបនានៅស៊ីរី
(VOVworld)-ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រងពាក្យសម្តីរបស់អនុរដ្ឋ
មន្ត្រីការបរទេសរុស្ស៊ី លោក Alexei Meshkov នាថ្ងៃទី១៥តុលា ដោយប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយ បណ្តាកម្លាំងមានចរិតលក្ខណៈ
ស្ថាបនា រួមមានទាំងជនឃឺតផងក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រ
កាស (IS) នៅស៊ីរី។ តាម TASSថា ក្នុងការឆ្លើយសំនួរថា តើរុស្ស៊ីអាចសហប្រតិ បត្តិការជាមួយកម្លាំងជនឃឺតដែរឬទេ លោក Meskov បានលើកច្បាស់ថា “យើង ខ្ញុំនៅស៊ីរីគឺតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលស៊ីរី និងត្រៀមខ្លួនជាស្រេចសហ ប្រតិបត្តិការជាមួយកម្លាំងមានចរិតលក្ខណៈស្ថាបនា សំដៅរួមគ្នាប្រឆាំងនឹង IS”៕