រុស្ស៊ីប្រកាសបទដាក់ទណ្ឌកម្មលំអិតទៅលើទួរគី
|
រុស្ស៊ីប្រកាសបទដាក់ទណ្ឌកម្មលំអិតទៅលើទួរគី (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានអនុម័តលើ
រាល់បទដាក់ទណ្ឌកម្មជាក់ស្តែងនាថ្ងៃទី ១ ធ្នូ សំដៅអនុវត្តអនុក្រិតរបស់រប្រធា
នាធិបតីស្តីពីវិធានការសេដ្ឋកិច្ចពិសេសចំពោះទួរគី។ នេះគឺជាប្រតិកម្មរបស់
រុស្ស៊ី ដើម្បីឆ្លើយតបតវិញការដែលទួរគីបាញ់ធ្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី
នៅស៊ីរី។ សេចក្តីសម្រេចចិត្តពោលខាងលើចូលជាធរមានចាប់ពីថ្ងៃទី ១ មករា
ឆ្នាំ ២០១៦ តទៅ ក្នុងនោះ មានវិធានការបញ្ឈប់សកម្មភាពនៃគណៈកម្មាធិ
ការចម្រុះអន្តរ រដ្ឋាភិបាលរុស្ស៊ី-ទួរគីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជ
កម្ម ការហាម ឃាត់ពលករទួរគីធ្វើការនៅរុស្ស៊ី (លើកលែងអ្នកមានកិច្ចសន្យា
ពលកម្មដែល ត្រូវបានចុះហត្ថលេខាមុនថ្ងៃទី ៣១ ធ្នូឆ្នាំ ២០១៥) និងការហាម
ឃាត់ទំនិញ កសិផលរបស់ទួរគី៕