រុស្ស៊ីប្រកាសពីការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកតាមប្រព័ន្ធវីដេអូ

(VOVWORLD) - នៅកិច្ចប្រជុំនាពេលខាងមុខនេះ ភាគី ទាំងពីរទំនងជានឹងពិភាក្សាអំពីបញ្ហាដែលជាកង្វល់រួម ក៏ដូចជាបញ្ហាផ្សេងមួយចំនួន ដែលបង្កឡើងភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី ក្នុងនោះមានបញ្ហាអ៊ុយក្រែន។

នៅថ្ងៃទី៣ ខែធ្នូ វិមានគ្រឹមឡាំង បានជូនដំណឹងថា រុស្ស៊ីនិងអាមេរិក បានកំណត់ពេលវេលាសម្រាប់រៀបចំកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Vladimir Putin និងលោកប្រធានាធិបតី Joe Biden តាមទម្រង់អនឡាញនាពេលខាងមុខនេះ។ ប៉ុន្តែ រុស្ស៊ីកំពុងរងចាំការអនុម័តជាលើកចុងក្រោយពីភាគីអាមេរិក។ នាបច្ចុប្បន្ន មិនទាន់ដឹង ច្បាស់ពីពេលវេលាប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងមេដឹកនាំរុស្ស៊ី-អាមេរិក នៅឡើយ ទេ។
យោងតាមមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា នៅកិច្ចប្រជុំនាពេលខាងមុខនេះ ភាគី ទាំងពីរទំនងជានឹងពិភាក្សាអំពីបញ្ហាដែលជាកង្វល់រួម ក៏ដូចជាបញ្ហាផ្សេងមួយចំនួន ដែលបង្កឡើងភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី ក្នុងនោះមានបញ្ហាអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ