រុស្ស៊ីប្រកាសពេលវេលារៀបចំការចរចារស្តីអំពីតំបន់សុវត្ថិភាពនៅស៊ីរីចូលជាធរមាន

(VOVWORLD) -  នាថ្ងៃទី ៥ ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ កិច្ចព្រមព្រៀងស្តីអំពីតំបន់សុវត្ថិភាពនៅស៊ីរីនឹងចូលជាធរមានពីព្រឹកថ្ងៃទី ៦ ឧសភា (តាមម៉ោងវៀតណាម) ប៉ុន្តែ កងទ័ពជើងអាកាសរុស្ស៊ីនឹងបន្តវាយប្រហារ ទៅលើអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)  នៅទីកន្លែងផ្សេងៗទៀតនៅប្រទេស មជ្ឈឹមបូព៌ារនេះ។
រុស្ស៊ីប្រកាសពេលវេលារៀបចំការចរចារស្តីអំពីតំបន់សុវត្ថិភាពនៅស៊ីរីចូលជាធរមាន - ảnh 1 រុស្ស៊ីប្រកាសពេលវេលារៀបចំការចរចារស្តីអំពីតំបន់សុវត្ថិភាពនៅស៊ីរីចូលជាធរមាន

(VOVworld) – នាថ្ងៃទី ៥ ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ កិច្ចព្រមព្រៀងស្តីអំពីតំបន់សុវត្ថិភាពនៅស៊ីរីនឹងចូលជាធរមានពីព្រឹកថ្ងៃទី ៦ ឧសភា (តាមម៉ោងវៀតណាម) ប៉ុន្តែ កងទ័ពជើងអាកាសរុស្ស៊ីនឹងបន្តវាយប្រហារ ទៅលើអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)  នៅទីកន្លែងផ្សេងៗទៀតនៅប្រទេស មជ្ឈឹមបូព៌ារនេះ។ តាមនោះ តំបន់សុវត្ថភាពដំបូងធំបំផុតនៅប៉ែកខាងជើងស៊ីរី រួមមានខេត្ត Idlib និងបណ្ដាខ័ណ្ឌនៅទីក្រុង Latakia ទីក្រុង Aleppo និងទីក្រុង Hama ដោយមានចំនួនប្រជាជនទទួលបាន ១ លាននាក់។ អនុរដ្ឋមន្ត្រីការពារ ជាតិរុស្ស៊ី លោក Alexander Fomin បានឲ្យដឹងថា៖ គោលជំហររបស់អាមេរិកបង្ក លក្ខណៈសំរាប់ការរៀបចំនយោបាយនៅស៊ីរី ហើយការគាំទ្ររបស់ អ.ស.ប. អាមេរិកនិងអារ៉ាបប៊ីសាអ៊ូឌីតស្តីអំពីតំបន់សុវត្ថភាពនេះជួយធានាអនុវត្តកិច្ចព្រមព្រៀងពោលខាងលើឲ្យបាន។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីអាមេរិក លោក Rex Tillerson បានចរចារតាម ទូរស័ព្ទសំដៅពិភាក្សាអំពីការខំប្រឹងប្រែងចាំបាច់ដើម្បីបន្ធូរស្រាលភាពតានតឹងនៅស៊ីរី អនុវត្តយ៉ាងម៉ត់ចត់បទឈប់បាញ់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ជំរុញសកម្មភាពសហការរវាងប្រទេសនានាក្នុង ដំណើរការចរចាររវាងភាគីនានានៅស៊ីរី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ