រុស្ស៊ីប្រកាសលទ្ធផលនៃការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
(VOVWORLD) - ព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោត កណ្តាលរបស់សហព័ន្ធរុស្ស៊ី (SIK) បានឲ្យដឹងថាដល់ ម៉ោង ៩ និង ៥០ នាទីព្រឹកថ្ងៃទី ២ ខែកក្កដា (តាមម៉ោងនៅទីក្រុងម៉ូស្គូ) បន្ទាប់ពីបានពិនិត្យ មានអត្រាអ្នកបោះឆ្នោតចំនួន ៧៧,៩២% គាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិង រីឯអ្នកបោះឆ្នោត ២១, ២៧% បានប្រឆាំងជំទាស់រឿងនេះ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( រូបថត៖ VAFP/TTXVN) |
ការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានបិទបញ្ចប់នៅលើទូទាំងប្រទេសសហព័ន្ធរុស្ស៊ីនៅវេលាម៉ោង ២១ ៖០០ នាថ្ងៃទី ១ ខែកក្កដា (តាមម៉ោងទីក្រុងម៉ូស្គូ)។ អត្រានៃអ្នកបោះឆ្នោតទៅបោះឆ្នោតគឺ ៦៤.៩៩% ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះបានលើកសំណើរធ្វើវិសោធនកម្មមាត្រាចំនួន ៤១ និងបញ្ចូលបន្ថែមមាត្រាថ្មីចំនួន ៥ ទៀតដែលទាក់ទងទៅនឹងបទបញ្ញត្តិជាង ៦០ % ក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៩៣ ដោយធ្វើឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់លើនិងផ្ទេរសិទ្ធិផ្នែកខ្លះៗពីប្រធានាធិបតីទៅកាន់រដ្ឋសភានិងរដ្ឋាភិបាល ព្រមទាំងឆ្ពោះទៅរកប្រព័ន្ធសភាប្រជាធិបតេយ្យ និងមានតុល្យភាពច្រើនថែមទៀតបើប្រៀបធៀបនឹងរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៩៣ ផងដែរ៕