រុស្ស៊ីប្រឆាំងជំទាស់កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

(VOVWORLD) -  លោក Dmitry Peskov បានចាត់ទុកថា ប្រទេសលោកខាងលិចកំពុងប៉ុនប៉ងស្វែងរកបុគ្គល និងអង្គការ ស្ថាប័នបន្ថែមទៀតដើម្បីដាក់ទណ្ឌកម្ម ព្រមទាំងសង្កត់ធ្ងន់ថា ការដាក់បុគ្គល និងអង្គការ ស្ថាប័នដែលមិនពាក់ព័ន្ធរបស់រុស្ស៊ីទៅក្នុងបញ្ជីទណ្ឌកម្ម គឺមិនសមហេតុផលនោះទេ។

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ វិមានក្រឹមឡាំងបានរិះគន់សហភាពអឺរ៉ុប (EU) បន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ទណ្ឌកម្មទី ១០ ទៅលើរុស្ស៊ីដើម្បីប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាពិសេសរបស់សហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ នៅពេលត្រូវបានសួរអំពីកញ្ចប់ទណ្ឌកម្មថ្មី អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា វិធានការនេះគឺ "មិនសមហេតុផល" ឡើយ។ លោក Dmitry Peskov បានចាត់ទុកថា ប្រទេសលោកខាងលិចកំពុងប៉ុនប៉ងស្វែងរកបុគ្គល និងអង្គការ ស្ថាប័នបន្ថែមទៀតដើម្បីដាក់ទណ្ឌកម្ម ព្រមទាំងសង្កត់ធ្ងន់ថា ការដាក់បុគ្គល និងអង្គការ ស្ថាប័នដែលមិនពាក់ព័ន្ធរបស់រុស្ស៊ីទៅក្នុងបញ្ជីទណ្ឌកម្ម គឺមិនសមហេតុផលនោះទេ។

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ សហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ទណ្ឌកម្មទី ១០ សំដៅទៅលើបុគ្គលនិងអង្គការ ស្ថាប័នចំនួន ១២១ របស់រុស្ស៊ី។ នាថ្ងៃដដែល ប្រទេសមួយចំនួនដូចជា អាមេរិក អង់គ្លេស នូវែលសេឡង់ និងកូរ៉េខាងត្បូងក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ីក្នុងបរិបទគម្រប់ ១ ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ