រុស្ស៊ីប្រឆាំងជំទាស់ការជ្រៀតជ្រែករបស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់បេឡារុស្ស
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅបេឡារុស្ស។
ប្រធានាធិបតីបេឡារុស្សលោក Belarus Alexander Lukashenko (រូបថត៖ TTXVN) |
លោក Vladimir Putin បានសម្ដែងការប្រឆាំងជំទាស់ចំពោះរាល់ការប៉ុនប៉ងរបស់បរទេស ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បេឡារុស្ស ដោយចាត់ទុកថា ការធ្វើអន្តរាគមន៍បែបនេះកាន់តែធ្វើឱ្យវិបត្តិនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង។ បន្ទាប់មក មេដឹកនាំរុស្ស៊ីរូបនេះក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបេឡារុស្សលោក Belarus Alexander Lukashenko ដោយជូនដំណឹងអំពីការផ្លាស់ប្តូរមតិជាមួយមេដឹកនាំបារាំង និងអាល្លឺម៉ង់។
នាថ្ងៃដដែល ក្រសួងការបរទេសបេឡារុស្សបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសស្តីទីបេឡារុស្សលោក Vladimir Makei បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់ និងស៊ុយអែត ដែលទាក់ទងនឹងបញ្ហាបេឡារុស្ស។ លោក Makei និងសមភាគីហ្វាំងឡង់លោក Pekka Haavisto បានបង្ហាញចំណាប់អារម្មណ៍រួមក្នុងកិច្ចការពារបណ្តាញទំនាក់ទំនងនិងរក្សាការសន្ទនា។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី Ann Linde នោះ លោក Makei បានធ្វើការពិភាក្សាអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាង បេឡារុស្សនិងសហភាពអឺរ៉ុប (EU) ។
នាថ្ងៃទី ១៨ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកនឹងធ្វើការពិភាក្សាជាមួយរុស្ស៊ី ស្ដីពីស្ថានភាពនៅបេឡារុស្ស ក្នុងពេលវេលាសមស្របផងដែរ៕