រុស្ស៊ីប្រឆាំងជំទាស់ការដែលថៃចាប់ខ្លួនពលរដ្ឋប្រទេសនេះតាមសំណូមពររបស់អាមេរិក

រុស្ស៊ីប្រឆាំងជំទាស់ការដែលថៃចាប់ខ្លួនពលរដ្ឋប្រទេសនេះតាមសំណូមពររបស់អាមេរិក - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖Sputnik)

(VOVworld) - រុស្ស៊ីនឹងអនុវត្តន៍គ្រប់វិធានការដើម្បីនាំពលរដ្ឋប្រទេសនេះឈ្មោះ
 Dmitry Ukrainski ដែលត្រូវបានប៉ូលីសថៃចាប់ខ្លួននាថ្ងៃទី១៥ កក្កដា នៅទីក្រុង
Pattaya តាមសំណូមពររបស់ការិយាល័យស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក (FBI) វិលត្រឡប់មករុស្ស៊ីវិញ។នេះជាសេចក្ដីប្រកាសរបស់ក្រសួងការបរទេស រុស្ស៊ីចេញ
នាថ្ងៃទី២១ កក្កដា។អ្នកនាំពាក្យក្រសួងពោលខាងលើលោកស្រី Maria Zakharova
បានឲ្យដឹងថា ក្រសួងនេះបានកោះហៅភារៈធាវីបណ្ដោះអាន្នរបស់ថៃប្រចាំនៅរុស្ស៊ី
ដើម្បីប្រគល់លិខិតដោយប្រកាសថា មិនយល់ព្រមជាមួយការ ធ្វើបត្យាប័នពលរដ្ឋ
រុស្ស៊ីទៅកាន់អាមេរិកបានឡើយ។លោកស្រី Zakharova បាន សង្កត់ធ្ងន់ថា រហូតមក
ដល់ពេលនេះ ម៉ូស្គូមិនទាន់ទទួលបានសេចក្ដីប្រកាសណាមួយពីភាគីថៃឬអាមេរិក
ដើម្បីបកស្រាយនូវមូលហេតុចាប់ខ្លួនពលរដ្ឋរុស្ស៊ីនៅឡើយទេ។ក្នុងពេលនោះ
ប៉ូលីសថៃបានឲ្យដឹងថា ពលរដ្ឋរុស្ស៊ីពោលខាងលើត្រូវ បាន FBI ចោទប្រកាន់ពីអំ
ពើទាក់ទិនដល់សកម្មភាពលាងលុយកខ្វក់ដោយទ្រង់ ទ្រាយធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ