រុស្ស៊ីប្រឆាំងជំទាស់នឹងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលខ្វះការចូលរួមរបស់រុស្ស៊ី
(VOVWORLD) - ស្វីសជាប្រទេសអព្យាក្រឹតដោយបានដើរតួនាទីសម្រុះសម្រួលក្នុងជម្លោះអន្តរជាតិកន្លងមក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស្វីស លោក Sergei Garmonin ។ រូបថត៖ WATSON |
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី ២១ខែមករាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស្វីសលោកSergei Garmonin បានបញ្ជាក់ថាប្រទេសស្វីសរៀបចំកិច្ចប្រជុំសន្តិភាពសម្រាប់អ៊ុយក្រែននឹងគ្មានន័យទេប្រសិនបើពុំមានការចូលរួមពីរុស្ស៊ី។
មុននេះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកDavos ឆ្នាំ២០២៤ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យស្វីសរៀបចំកិច្ចប្រជុំសន្តិភាពមួយ។ ស្វីសជាប្រទេសអព្យាក្រឹតដោយបានដើរតួនាទីសម្រុះសម្រួលក្នុងជម្លោះអន្តរជាតិកន្លងមក។ ទោះជាយ៉ាងណាក៏ដោយលោកឯកអគ្គរដ្ឋទូតSergei Garmonin បានសង្កត់ធ្ងន់ថាកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដោយគ្មានការចូលរួមពីរុស្ស៊ី "នឹងពិតជាបរាជ័យ"៕