រុស្ស៊ីប្រឆាំងជំទាស់នឹងអាមេរិកចំពោះការរំលោភអភ័យឯកសិទ្ធិអំពីទ្រព្យសម្បត្តិរបស់ម៉ូស្គូ
(VOVWORLD) -ស្ថានទូតរុស្ស៊ីប្រចាំនៅអាមេរិក នាថ្ងៃទី ៣១ មករា បានរិះគន់វ៉ាស៊ីនតោនយ៉ាងខ្លាំងក្លា ក្រោយពីពេលអាមេរិកបដិសេធមិនអនុញត្តិឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចូលទៅកាន់អគារការទូតរបស់ម៉ូស្គូនៅអាមេរិក។
រុស្ស៊ីប្រឆាំងជំទាស់នឹងអាមេរិកចំពោះការរំលោភអភ័យឯកសិទ្ធិអំពីទ្រព្យសម្បត្តិរបស់ម៉ូស្គូ |
ក្នុងសេចក្តីប្រកាសមួយ ស្ថានទូតរុស្ស៊ីបានលើកច្បាស់ថា រដ្ឋអំណាចអាមេរិកបានបន្តរំលោភទៅលើអភ័យឯកសិទ្ធិអំពីទ្រព្យសម្បត្តិការទូតរបស់រុស្ស៊ី ដែលត្រូវបានភាគីអាមេរិកហ៊ុំព័ទ្ធ ព្រមទាំងមិនអនុញត្តិឲ្យភាគីរុស្ស៊ីពិនិត្យការរក្សាទ្រព្យសម្បត្តិនោះទេ។ ស្ថានទូតរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើទស្សនៈរបស់អាមេរិក គឺមិនអាចទទួលយកបានឡើយ ហើយការដែលឯកអគ្គរដ្ឋទូតរុស្ស៊ីមិន អនុញត្តិឲ្យចូលក្នុងអគារដែលជាកម្មសិទ្ធិរបស់រុស្ស៊ីគឺអយុត្តិធម៌ ហើយគ្មានអ្វីបកស្រាយចំពោះទង្វើខ្វះឆន្ទៈពោលខាងលើឡើយរបស់អាមេរិក៕