រុស្ស៊ីប្រតិកម្មអំពីការដែលអ៊ុយក្រែនប្រគល់បែបបទពិសេសនៅភាគខាងកើត

រុស្ស៊ីប្រតិកម្មអំពីការដែលអ៊ុយក្រែនប្រគល់បែបបទពិសេសនៅភាគខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (RIA Novosti)

        Vovworld-នាថ្ងៃទី១៧កញ្ញា ក្រសួងការបរទេសរុស្ស៊ីបានស្វាគមន៍ការ​ដែល​រដ្ឋសភាអ៊ុយក្រែនបានសំរេចចិត្តប្រគល់បែបបទពិសេសសំរាប់ដំបន់ចំនួន២នៅ
ភាគខាងកើតជាជំហានមួយក្នុងគោលមាគ៌ាបញ្ជាត្រឹមត្រូវ។ ក្នុងសេចក្តី​ប្រកាស​មួយក្រសួងពោលខាងលើក៏ព្រមានថា​រាល់ការខំប្រឹងប្រែងជាសារវន្តសំដៅ​ផ្លាស់
ប្តូររឺលុបចោលក្រមច្បាប់នឹងធ្វើឲ្យជំលោះឡើងជណ្ដើរនៅភាគខាងកើតអ៊ុយក្រែន
និងបំផ្លាញការខំប្រឹងប្រែងសន្តិភាព។

        នាថ្ងៃដ៏ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានដាស់តឿន Kiev ចាប់ផ្ដើមការចរចារជាមួយបណ្ដាភាគីទាក់ទិនក្នុងប្រទេស។ តាមលោក Lavrov ថា កត្តានៅខាងក្រៅទាំងអស់ត្រូវរៀនអត់ធ្មត់ដើម្បីមិនធ្វើឲ្យខូចទិសដៅកិច្ច​ព្រមព្រៀង
ឈប់បាញ់ដែលនៅស្ដួចស្ដើងនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ