រុស្ស៊ីប្រមូលផ្តុំទៅលើសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ SNG

(VOVworld) – នាថ្ងៃទី ៣០ មករា លើគេហទំព័រនៃក្រសួងការបទេសរុស្ស៊ីបានចុះផ្សាយ
អត្ថបទសរសេរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយមានចំណង
ជើងថា៖ “ពិភពលោកក្នុងដំណាក់កាលផ្លាស់ប្តូរ៖ បណ្ដាអាទិភាពក្នុងសកម្មភាពកិច្ចការ
បរទេសរបស់រុស្ស៊ី”។ ក្នុងអត្ថបទសរសេរនេះ លោក Lavrov លើកច្បាស់ថា៖ សហគមន៍
បណ្ដាប្រទេសឯករាជ្យ (SNG) ជានិច្ចកាលគឺផ្តល់អាទិភាពស្នូលក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់រុស្ស៊ី។ រុស្ស៊ីមុនក៏ដូចជាក្រោយមានការផ្តើមគំនិតពង្រឹងនិងពង្រីក
ដំណើរការសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ SNG។ ស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក
រដ្ឋមន្ត្រីការ បរទេស Sergey Lavrov វាយតំលៃថា៖ ទំនាក់ទំនងរវាងប្រទេសទាំង ២ ដើតួ
នាទីសំខាន់ ក្នុងការដោះស្រាយរាល់បញ្ហាទាក់ទិនដល់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់
អឺរ៉ុប-អាត្លង់ទិក និយាយដោយឡែក ក៏ដូចជា ស្ថិរភាពនិងសន្តិសុខលើសកលលោក
និយាយរួម។ ស្តីពីស្ថានភាពនៅមជ្ឃឹមបូព៌ារនិងអាហ្វ្រិកខាងជើង លោក Sergey Lavrov
អះអាងថា៖រុស្ស៊ីកំពុងស្វែងរកដំណោះស្រាយសន្តិភាពមួយចំពោះបញ្ហានៅស៊ីរី។រុស្ស៊ី
ក៏គាំទ្រដំណើរការចរចារសំដៅស្វែងរកដំណោះស្រាយនយោបាយសំរាប់ស្ថានភាពនៅ
អ៊ីរ៉ង់ ផងដែរ៕

រុស្ស៊ីប្រមូលផ្តុំទៅលើសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ SNG - ảnh 1
“ពិភពលោកក្នុងដំណាក់កាលផ្លាស់ប្តូរ៖ បណ្ដាអាទិភាព ក្នុងសកម្មភាពកិច្ចការបរទេសរបស់រុស្ស៊ី”។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ