រុស្ស៊ីផ្ដោតសំខាន់លើការដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh ជាងប្រទេសដទៃទៀត

(VOVWORLD) - កាលពីថ្ងៃទី ២២ ខែតុលា នៅក្នុងសម័យបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ១៧ របស់ក្លិបពិភាក្សាអន្តរជាតិ Valdai តាមប្រព័ន្ធវីដេអូនោះ V.Putin បានប្រកាសថា រុស្ស៊ីបានផ្ដោតសំខាន់លើការដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh ជាងប្រទេសដទៃទៀត។ 
រុស្ស៊ីផ្ដោតសំខាន់លើការដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh ជាងប្រទេសដទៃទៀត - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក V.Putin 

លោកបន្តថា រុស្ស៊ីមានទំនាក់ទំនងសមភាប និងជិតស្និទ្ធិជាមួយទាំង អាមេនីនិងអាហ្សែបែហ្សង់។ ប្រធានាធិបតី លោក V.Putin បានសង្កត់ធ្ងន់ថារុស្ស៊ីមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងដែលមានតម្លៃពេញលេញជាមួយទាំងអាមេនីនិងអាហ្សែបែហ្សង់។ពោលគឺ គ្រីស្ទសាសនាបានអូសទាញរុស្ស៊ីខិតមកជិតជាមួយអាមេនី ខណៈពេលដែលប្រទេសអាហ្សែបែហ្សង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យជាមួយរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ចាំបាច់ត្រូវស្វែងរកការសម្របសម្រួលដែលមានលក្ខណៈស្ថាបនា ហើយអាចទទួលយកបានសម្រាប់ភាគីទាំងពីរក្នុងជម្លោះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ