រុស្ស៊ី​ផ្តល់គ្រាប់​ធញ្ញាជាតិ​​ចំនួន ២០០,០០០ តោន​ដល់​ប្រទេស​ចំនួន ៦ នៅ​អាហ្វ្រិក​ដោយ​ឥត​គិត​ថ្លៃ​

(VOVWORLD) - ក្រសួងកសិកម្មរុស្ស៊ីនៅថ្ងៃទី ២១ ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះបានសុក្រឹត្យគំនិតផ្តួចផ្តើមក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃចំនួន ២០០.០០០ តោនទៅកាន់ប្រទេសចំនួន ៦ នៅទ្វីបអាហ្វ្រិក។ 

ជាក់ស្តែង រុស្ស៊ីបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ៥ម៉ឺនតោនទៅប្រទេសសូម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ប្រទេសចំនួនបួនផ្សេងទៀត រួមមាន ម៉ាលី ប៊ូគីណាហ្វាសូ ហ្ស៊ីមបាវ៉េ និងអេរីទ្រា នឹងទទួលបាន ២៥.០០០ តោន។

រុស្ស៊ី​ផ្តល់គ្រាប់​ធញ្ញាជាតិ​​ចំនួន ២០០,០០០ តោន​ដល់​ប្រទេស​ចំនួន ៦ នៅ​អាហ្វ្រិក​ដោយ​ឥត​គិត​ថ្លៃ​ - ảnh 1ផ្ទុកគ្រាប់ធញ្ញជាតិនៅលើកប៉ាល់នៅកំពង់ផែ Rostov-on-Don ប្រទេសរុស្ស៊ី។ រូបថត៖ AFP/TTXVN

មុននោះ នៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកកាលពីខែកក្កដាឆ្នាំមុន ប្រធានាធិបតីរុស្ស៊ីបានសន្យាថា នឹងផ្តល់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃដល់ប្រទេសអាហ្វ្រិកចំនួន ៦ ក្នុងបរិបទនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែនដែលអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែនៅសមុទ្រខ្មៅបានដួលរលំ។ ប្រទេសរុស្ស៊ីគ្រោងនឹងនាំចេញគ្រាប់ធញ្ញជាតិចំនួន ៧០លានតោនក្នុងឆ្នាំកសិកម្ម ២០២៣-២០២៤ កើនឡើងប្រហែល ៤ លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ឆ្នាំកសិកម្ម ២០២៣-២០២៤ របស់រុស្ស៊ីបានចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាឆ្នាំ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ