រុស្ស៊ីផ្តល់អាទិភាពការកំណត់សមភាពនិងទំនុកទុកចិត្តក្នុងគោលនយោបាយកិច្ចការបរទេស

រុស្ស៊ីផ្តល់អាទិភាពការកំណត់សមភាពនិងទំនុកទុកចិត្តក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+)

(VOVworld) – វិធានការសំរាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងដំណោះស្រាយឲ្យ ការជ្រៀតជ្រែកយោធាមួយតម្រង់ទៅលើស៊ីរីដែលអាចកើតមានឡើងគឺជាសមិទ្ធិ
លេចធ្លោចំនួន ២ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីឆ្នាំ ២០១៣។ នេះគឺជាការវាយតំលាំរបស់ក្រសួងការបរទេសរុស្ស៊ីដែលត្រូវបាននាំចេញក្នុង
របាយការណ៍បូកសរុបសកម្មភាពកិច្ចការបរទេសឆ្នាំ ២០១៣ ដែលបាននាំចេញ
នាថ្ងៃទី ២៦ ធ្នូ។ រាយការណ៍ចាត់ទុកថា៖ ចំណុចស្នូលក្នុងគោលនយោបាយកិច្ច ការបរទេសរបស់រុស្ស៊ីគឺការប្រមូលផ្តុំការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិសំដៅ ដោះស្រាយរាល់ជំលោះក្នុងតំបន់ដោយសន្តិភាព។ ជាពិសេស អាស្រ័យដល់
គោលជំហររបស់រុស្ស៊ី ភាគីនានាបានជៀសរាងការជ្រៀតជ្រែកយោធាពីខាងក្រៅ តម្រង់ទៅលើស៊ីរីដែលអាចបណ្តាលអស្ថិរភាពក្នុងតំបន់នេះ។ នាបច្ចុប្បន្ន រុស្ស៊ីរួម ជាមួយបណ្ដាដៃគូបន្តជំរុញការៀបចំសន្និសីទអន្តរជាតិស្តីពីស៊ីរី។ អាស្រ័យដល់ គោលមាគ៌ារដែលប្រធានាធិបតីរុស្ស៊ីបានដាក់ចេញគឺការកំណត់សហការតាម
ដំណាក់និមួយៗ ក្រុម P5+1 និងអ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងសមភាពមួយ ដែលជួយឆ្ពោះទៅវិធានការជាក់ស្តែងសំរាប់បញ្ហានុយក្លែអ៊ែរបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ