រុស្ស៊ីផ្សព្វផ្សាយពង្រាងសេចក្តីសម្រេចចិត្តថ្មីអំពីអ៊ុយក្រែន

រុស្ស៊ីផ្សព្វផ្សាយពង្រាងសេចក្តីសម្រេចចិត្តថ្មីអំពីអ៊ុយក្រែន - ảnh 1
តំណាង របស់រុស្ស៊ីប្រចំានៅអ.ស.ប លោក Vitaly Churkin
(រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី១៧មិថុនា រុស្ស៊ីបានផ្សព្វផ្សាយពង្រាងសេចក្តីសម្រេចចិត្តថ្មីអំពី
អ៊ុយក្រែន មុននឹងដាក់ជូនក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប។ ពង្រាងសេចក្តីសម្រេចចិត្ត
លើកនេះ បានបរិហាទោស ចំពោះការវាយប្រហាដោយកាំជ្រួចតម្រង់ទៅលើទីប្រជុំ
ជន និងសំណង់ស៊ីវិល ក៏ដូចជាទៅលើក្រុមរថយន្តឧបត្ថម្ភមនុស្សធម៌។ ឯកសារ នេះ​ ក៏បានសំណូមពរបញ្ឈប់អំពើរហឹង្សា និងឈប់បាញ់ ដើម្បីឈនដល់ជំនួប សន្ទនា។ ពង្រាងសេចក្តីសម្រេចចិត្ត បានគាំទ្ររាល់ការខំប្រឹងប្រែងសំដៅដោះស្រាយ វិបត្តិ​ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង Geneva នាថ្ងៃទី១៧មេសានិងដំណើ ការរបស់អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប (OSCE)។ តំណាង របស់រុស្ស៊ីប្រចំានៅអ.ស.ប លោក Vitaly Churkin បានចាត់ទុកថា ពង្រាងសេចក្តី​សម្រេចចិត្តអាចនឹងបានអនុម័តប្រសិនបើបណ្តាប្រទេសលោកខាងលិចនៅក្រុម
ប្រឹក្សា សន្តិសុខអ.ស.មិនរកវិធានការដោះសារឲ្យរដ្ឋអំណាច Kiev ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ