រុស្ស៊ីផ្អាករាល់ជើងហោះហើរទៅអេហ្ស៊ីប


រុស្ស៊ីផ្អាករាល់ជើងហោះហើរទៅអេហ្ស៊ីប - ảnh 1
រុស្ស៊ីផ្អាករាល់ជើងហោះហើរទៅអេហ្ស៊ីប (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះ
ហត្ថលេខាលើអនុក្រិត្យផ្អាក់រាល់ជើងហោះហើរទៅអេហ្ស៊ីប។ អនុក្រិត្យនេះចូល
ជាធរមានចាប់ពីថ្ងៃទី ៨ វិច្ឆិកា និងត្រូវបានប្រកាសដ៏ទូលំទូលាយនៅតាម
មធ្យយបាយផ្សព្វផ្សាយនានា។ តាមនោះ ក្រុមហ៊ុនអាកាចរណ៍របស់រុស្ស៊ីទាំង
អស់ផ្អាករាល់ជើងហោះហើរទៅអេហ្ស៊ីប។ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតគណៈ
កម្មាធិការបញ្ជាណែនាំមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Arkady
 Dvorkovich សំដៅដឹកជញ្ជូនភ្ញៀវទេសចររុស្ស៊ីពីអេហ្ស៊ីបវិលត្រឡប់មកប្រទេស
វិញ។ ក្នុងពេលនោះ កាសែត  “Kommersant” របស់រុស្ស៊ីបានផ្សាយព័ត៌មាន
នាថ្ងៃទី ៨ វិច្ឆិកា ថា៖ យន្តហោះ Airbus A321 នៃក្រុមហ៊ុនអាកាសចរណ៍
Kogalymavia ដែលបានធ្លាក់នៅអេហ្ស៊ីបនាថ្ងៃទី ៣១ តុលា កន្លងទៅ
អាចត្រូវបានវាយប្រហារដោយ គ្រាប់បែក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ