រុស្ស៊ីពង្រីកបញ្ជីដាក់ទណ្ឌកម្មចំពោះពលរដ្ឋអង់គ្លេស
(VOVWORLD) - មុននេះកាលពីថ្ងៃទី១៦មេសារុស្ស៊ីក៏បានដាក់ទណ្ឌកម្មលើសមាជិករដ្ឋាភិបាលអង់គ្លេសក្នុងនោះមានឥស្សរជនដ៏សំខាន់ៗដូចជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ។
រូបថត៖ DW |
ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៤ខែមិថុនាបានដាក់បញ្ជូលពលរដ្ឋអង់គ្លេសចំនួន៤៩នាក់ទៀតទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយហាមប្រាមការឆ្លងចូលសហព័ន្ធរុស្ស៊ី។បញ្ជីទណ្ឌកម្មលើកនេះរួមមានប្រមុខ និងអ្នកយកព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនរបស់ចក្រភពអង់គ្លេសដូចជាBBC, Times ជាដើមដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាអំពីរុស្ស៊ីនិងព្រឹត្តិការណ៍នៅអ៊ុយក្រែននិងDonbass។
ក្រៅពីនេះ បញ្ជីទណ្ឌកម្មក៏មានបុគ្គលអង់គ្លេសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន សំដៅប្រឆាំងនឹងរុស្ស៊ី។ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថាបញ្ជីដាក់ទណ្ឌកម្មលើបុគ្គលរបស់អង់គ្លេសនឹងបន្តពង្រីកនាពេលខាងមុខ។មុននេះកាលពីថ្ងៃទី១៦មេសារុស្ស៊ីក៏បានដាក់ទណ្ឌកម្មលើសមាជិករដ្ឋាភិបាលអង់គ្លេសក្នុងនោះមានឥស្សរជនដ៏សំខាន់ៗដូចជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ។យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថាការពង្រីកបញ្ជីទណ្ឌកម្មចំពោះបុគ្គលរបស់អង់គ្លេសគឺឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេសលើបុគ្គលនិងនីតិបុគ្គលរបស់រុស្ស៊ី៕