រុស្ស៊ីពង្រឹងទំនាក់ទំនង​ជាមួយចិន និងឥណ្ឌា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា នៅក្នុងគោលគំនិតនៃគោលនយោបាយការបរទេសដែលធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ី ទីក្រុងម៉ូស្គូបានតម្រង់ទិសពង្រីកសក្តានុពលពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិននិងឥណ្ឌា។
រុស្ស៊ីពង្រឹងទំនាក់ទំនង​ជាមួយចិន និងឥណ្ឌា - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងមតិនៅក្នុងទីក្រុងម៉ូស្គូ។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីនាថ្ងៃទី៣១មីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា នៅក្នុងគោលគំនិតនៃគោលនយោបាយការបរទេសដែលធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ី ទីក្រុងម៉ូស្គូបានតម្រង់ទិសពង្រីកសក្តានុពលពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិននិងឥណ្ឌា។

អ្នកការទូតកំពូលរបស់រុស្ស៊ីបានបញ្ជាក់ថា ទីក្រុងម៉ូស្គូក៏មានគោលការណ៍ពង្រីកជាអតិបរមានូវសក្តានុពលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសឥស្លាម ក៏ដូចជាបណ្តាប្រទេសសមាជិកអាស៊ាន ទ្វីបអាហ្រ្វិក អាមេរិកឡាទីននិងការាបៀន។ លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ឯកសារថ្មីនេះក៏បាន "បញ្ជាក់ពីការសន្យាស្តីពីដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាទាំងអស់ដែលកើតឡើងនៅក្នុងតំបន់អាកទិក"។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុម័តលើការធ្វើបច្ចុប្បន្នភាពគោលគំនិតនៃគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ការវិវត្តន៍ក្នុងជីវិតអន្តរជាតិនាបច្ចុប្បន្ននេះ ទាមទារឱ្យសហព័ន្ធរុស្ស៊ីកែសម្រួលឯកសាររៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន រួមទាំងគោលគំនិតនៃគោលនយោបាយការបរទេស ដែលបានបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ ភារកិច្ច និងអាទិភាពនៃវិស័យការទូត។ បើតាមលោក Putin គោលគំនិតគោលនយោបាយការបរទេសដែលធ្វើបច្ចុប្បន្នភាពនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពជាបន្ទាប់ន្ថែរបស់រុស្ស៊ីក្នុងរាល់បញ្ហាអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ