រុស្ស៊ីពន្យាពេលបទហាមឃាត់នាំចូលមុខទំនិញដើម្បីឆ្លើយតបនឹង EU
|
រុស្ស៊ីពន្យាពេលបទហាមឃាត់នាំចូលមុខទំនិញដើម្បីឆ្លើយតបនឹង EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ប្រកាសថា៖ បណ្ដាវិធានការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់សហភាព
អឺរ៉ុប (EU) ត្រូវបានពន្យាពេលបន្ថែមមួយឆ្នាំទៀត ក្នុងនោះ មានបទហាមឃាត់
នាំចូលពី EU។ សេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនជូនដំណឺងលំអិតខ្លឹមសារនៃបទហាមឃាត់ពោលខាងលើឡើយ ប៉ុន្តែ មុន
នេះ ប្រធានព្រឹទ្ធសភាអាមេរិក លោកស្រី Valentina Matvienko បានប្រកាសថា៖ ក្នុងការកសាងបទហាមឃាត់របស់រុស្ស៊ីត្រូវពិនិត្យមើលទស្សនៈនៃប្រទេស
ដែលមានទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយល្អប្រសើជាមួយម៉ូស្គូផង ដូចជា
ហុងគ្រី ក្រិកនិងស៊ីបហើយចាត់ទុកគប្បីគាំទ្របណ្ដាប្រទេសនេះ។ ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Aleksander Tkachev បានស្នើរឲ្យពិនិត្យ
មើលបទហាមឃាត់នាំចូលផ្កានុំចំណីត្រីខកំប៉ុងក្នុងក្របខ័ណ្ឌបទហាមឃាត់
ពោលខាងលើ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រងពាក្យសំដី
របស់អ្នកប្រមុខប្រទេសនេះថា៖ចរចារណ៍ពោលខាងលើត្រូវបានអនុម័តដើម្បី
ធានាសន្តិសុខរបស់រុស្ស៊ីពីបទដាក់ទណ្ឌកម្មនៃ EU ព្រមទាំង នេះគ៏ជាទិស
ដៅល្អសំរាប់ អ្នកផលិតកសិកម្មក្នងប្រទេសរុស្ស៊ី ផងដែរ៕