រុស្សីពន្យាពេលហាមប្រាមការឆ្លងចូល ចំពោះឡានដឹកទំនិញពី EU អង់គ្លេស ន័រវេស និងអ៊ុយក្រែន
(VOVWORLD) - រដ្ឋាភិបាលរុស្ស៊ីបានពន្យារពេលហាមប្រាមការឆ្លងចូលសហព័ន្ធរុស្ស៊ី ចំពោះរថយន្តដឹកទំនិញពីសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស ន័រវេស និងអ៊ុយក្រែន។
យោងតាមការប្រកាសរបស់រដ្ឋាភិបាលរុស្ស៊ីនៅលើបណ្តាញ Telegram កាលពីថ្ងៃទី ២៥ ខែធ្នូ ការហាមឃាត់នេះនឹងមានប្រសិទ្ធភាពរហូតដល់ប្រទេសនេះបានចេញសេចក្តីសម្រេចនិរាការណ៍។
ប៉ូលីសហ្វាំងឡង់យាមនៅច្រកទ្វារព្រំដែន Vaalimaa រវាងប្រទេសហ្វាំងឡង់ និងរុស្ស៊ី។ រូបថត៖ AFP/TTXVN |
ការហាមឃាត់នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០២២ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការឆ្លងចូលចំពោះរថយន្តដឹកទំនិញដែលមានស្លាកលេខរុស្ស៊ី និងបេឡារុស្ស។ ទោះបីជាការហាមឃាត់នេះគ្របដណ្ដប់លើប្រភេទទំនិញភាគច្រើនក៏ដោយ ក៏រុស្ស៊ីបានធ្វើការលើកលែងមួយចំនួនដូចជា កញ្ចប់បញ្ញើរ សំបុត្រការទូត និងជំនួយមនុស្សធម៌ជាដើម។ លើសពីនេះ យានជំនិះដែលដឹកជញ្ជូនទំនិញជំនួយបច្ចេកទេស ជាពិសេសសម្ភារៈបរិក្ខារនិងរថយន្តស្ព័រ ទៅកាន់កន្លែងប្រកួតកីឡា ក៏ត្រូវបានអនុញ្ញាតឲ្យឆ្លងចូលផងដែរ៕