រុស្ស៊ី​ព្រមាន​​ណាតូ ពី​ការ​​ចូល​រួម​កាន់​តែ​ស៊ីជម្រៅ​ទៅ​​​ក្នុង​ជម្លោះ​អ៊ុយក្រែន​

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកថា  អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កំពុងបង្ហាញនូវអរិភាពចំពោះរុស្ស៊ី និងការអន្តរាគមន៍កាន់តែច្រើននៅក្នុងជម្លោះនៅអ៊ុយក្រែន។ 
រុស្ស៊ី​ព្រមាន​​ណាតូ ពី​ការ​​ចូល​រួម​កាន់​តែ​ស៊ីជម្រៅ​ទៅ​​​ក្នុង​ជម្លោះ​អ៊ុយក្រែន​ - ảnh 1ទាហានអ៊ុយក្រែនប្រើប្រាស់កាំភ្លើងធំ M777 របស់អាមេរិក ក្នុងជម្លោះជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kharkiv (រូបថត៖ AP/TTXVN)

រុស្ស៊ីជឿជាក់ថា ការផ្គត់ផ្គង់សព្វាវុធដោយបណ្តាប្រទេសណាតូដល់អ៊ុយក្រែនកំពុងអូសបន្លាយជម្លោះ និងបង្កើនហានិភ័យដែលធ្វើឲ្យជម្លោះឡើងជណ្តើរ។

ផ្ទុយទៅវិញ នាថ្ងៃដដែលនេះ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) នាថ្ងៃទី ១៤-១៥ ខែកុម្ភៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា ប្រទេសលោកខាងលិចចាំបាច់ត្រូវជំរុញការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ហើយទន្ទឹមនឹងនោះ បណ្តាប្រទេសគួរតែរក្សាការឧបត្ថម្ភចំពោះសព្វាវុធដែលបានផ្ទេរប្រគល់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នាថ្ងៃដដែលក៏បានប្រកាសថា អ៊ុយក្រែនត្រូវការជំនួយផ្នែកយោធាជាបន្ទាន់ ហើយបានអះអាងថា អាមេរិក និងសម្ព័ន្ធមិត្តណាតូនឹងជួយឧបត្ថម្ភអ៊ុយក្រែនក្នុងរយៈពេលវែង។ បើតាមរដ្ឋមន្ត្រី Austin បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តបានផ្តល់ជំនួយយោធាប្រហែល ៥០ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែនចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ