រុស្ស៊ីព្រមានតបតស្រដៀងគ្នាប្រសិនបើអាមេរិកដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប

(VOVWORLD) - ថ្លែងមតិនាថ្ងៃទី២៤ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថាក្នុងករណីអាមេរិកបញ្ជូនមីស៊ីលរយៈចម្ងាយខ្លីនិងមធ្យមទៅកាន់អឺរ៉ុប នោះទីក្រុងម៉ូស្គូត្រូវតែ តបតស្រដៀងគ្នាទៅលើទង្វើរនេះផងដែរ។
រុស្ស៊ីព្រមានតបតស្រដៀងគ្នាប្រសិនបើអាមេរិកដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប - ảnh 1 រុស្ស៊ីព្រមានតបតស្រដៀងគ្នាវិញប្រសិនបើអាមេរិកដាក់ដំណើរការមីស៊ីលនៅអឺរ៉ុប (រូបថតឧទាហរណ៍)

ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអឺរ៉ុបដែលយល់ ព្រមអនុញ្ញាតឲ្យអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លីនិងមធ្យមនៅទឹកដីរបស់ខ្លួននោះ «ត្រូវតែយល់ច្បាស់ថាពួរគេកំពុងដាក់ផលប្រយោជន៍របស់ខ្លូនធ្លាក់ចូល ក្នុងការគំរាមកំហែងដែលអាចវាយប្រហារដោយមីស៊ីល»។ យោងតាម លោក   Vladimir Putin បានឲ្យដឹងថា មិនគួរតែរុញច្រានអឺរ៉ុបធ្លាក់ចូលក្នុងស្ថាន ភាពដ៏គ្រោះថ្នាក់ខ្ពស់ព្រមទាំងក្រើនរំលឹកថានេះមិនមែនជាជម្រើសរបស់ទីក្រុង ម៉ូស្គូទេ។ លោក Vladimir Putin ក៏បានបន្តទៀតថា លោកមានបំណងចង់ជួប ពិភាក្សាជាមួយសមភាគីអាមរិក លោក Donald Trump អំពីបញ្ហាសន្ធិសញ្ញា កម្លាំងនុយក្លេអ៊ែរយៈចម្ងាយមធ្យម (INF) ក្នុងជំនួបកំពូលនាពេលខាងមុខរវាង ថ្នាក់ដឹកនាំទាំងពីររូបនេះនៅទីក្រុងប៉ារីសដោយសារទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងម៉ូស្គូពីបទរំលោភបំពានលើសន្ធិសញ្ញានេះតែមិនបង្ហាញចេញភ័ស្តុ តាងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ