រុស្ស៊ីព្រមានថាការធ្វើសមយុទ្ធប្រឆាំងនឹងទីក្រុងម៉ូស្គូបានបង្កភាពតានតឹងនៅតំបន់មួយចំនួន
(VOVWORLD) - នៅថ្ងៃទី២៤ ខែមិថុនា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានចាត់ទុកថា ការធ្វើសមយុទ្ធប្រឆាំងនឹងរុស្ស៊ីបានបង្កភាពតានតឹងនៅតំបន់ជាច្រើន រួមទាំងសមុទ្របាល់ទិកនិងសមុទ្រខ្មៅទៀតផង។
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolai Patrushev ថ្លែងនៅក្នុងសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៩ ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
ក្នុងសន្និសីទសន្តិសុខ អន្តរជាតិម៉ូស្គូលើកទី៩ លោក Patrushev បានឲ្យដឹងថា រុស្ស៊ីបានសង្កេតឃើញ អំពី “កម្រិតខ្ពស់នៃព័ត៌មានចារកិច្ច និងសកម្មភាពដើម្បីសម្តែងឫទ្ធានុភាព ដោយប្រើប្រាស់យន្តហោះនិងនាវាចម្បាំង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នៅជិតព្រំដែនប្រទេសរុស្ស៊ី។ លោក Patrushev បានសង្កត់ធ្ងន់ថា គ្មានដំណោះស្រាយណាមួយអាចជំនួសឲ្យមាគ៌ាដែលរុស្ស៊ីបង្កើនសក្ដានុពលការពារជាតិរបស់ខ្លួនឡើយ។
សូមគូសបញ្ជាក់ថា សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៩ ដែលត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី បានប្រព្រឹត្តិទៅនៅថ្ងៃទី ២៣-២៤ ខែមិថុនាដោយមានការចូលរួមពីសំណាក់ភ្ញៀវជាង ៦០០នាក់ រួមទាំងតំណាងក្រសួងការពារជាតិនៃបណ្តាប្រទេស អង្គការ បុគ្គលអន្តរជាតិ និងអ្នកជំនាញផងដែរ៕