រុស្ស៊ីព្រមានថាតបតវិញប្រសិនបើអាមេរិកដកខ្លួនចេញពី «សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»

(VOVWORLD) -នាថ្ងៃទី ១២ ខែកុម្ភៈ រុស្ស៊ីបានព្រមានថានឹងតតបវិញ ប្រសិនបើសហរដ្ឋអាមេរិកសំរេចចិត្តដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»។
រុស្ស៊ីព្រមានថាតបតវិញប្រសិនបើអាមេរិកដកខ្លួនចេញពី «សន្ធិសញ្ញាបើកចំហផ្ទៃមេឃ» - ảnh 1 លោក Vladimir Yermakov ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាមិនរីកសាយភាយនិងគ្រប់គ្រងសព្វាវុធជាតិរបស់រុស្ស៊ី (រូបថត៖ REUTERS)

លោក Vladimir Yermakov ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាមិនរីកសាយភាយនិងគ្រប់គ្រងសព្វាវុធជាតិរបស់រុស្ស៊ីកាលពីថ្ងៃទី ១២ ខែកុម្ភៈបានព្រមានថា ទីក្រុងម៉ូស្គូត្រូវតតបវិញ ប្រសិនបើសហរដ្ឋអាមេរិកសំរេចចិត្តដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»។ 

ទោះជាយ៉ាងក៏ដោយ មន្រ្តីរូបនេះក៏បានអះអាងថាវានៅតែលឿនពេកដើម្បី ពិភាក្សាអំពីវិធានការណ៍នានាដើម្បីតបតវិញ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមិនទាន់បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះនៅឡើយ។ លោក Yermakov បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូជឿជាក់លើការសម្រេចចិត្តដ៏ឆ្លាតវៃបស់ដៃគូបរទេសព្រមទាំងអំពាវនាវឱ្យមានការថែរក្សាសន្ធិសញ្ញានេះ ពីព្រោះនេះគឺជា "សសរទ្រូងមួយក្នុងសរសរទ្រូងយ៉ាងតិចនៅសេសសល់នៃនិម្មាបនកម្មសន្តិសុខនៅអឺរ៉ុបផងដែរ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ