រុស្ស៊ី​ព្រមាន​ថាផែនការ​ជួយឧបត្ថម្ភបន្ថែម​ដល់​អ៊ុយក្រែន នឹងប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៧ ធ្នូ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធ និងបរិក្ខាយោធាចុងក្រោយក្នុងឆ្នាំនេះដល់ អ៊ុយក្រែន។
រុស្ស៊ី​ព្រមាន​ថាផែនការ​ជួយឧបត្ថម្ភបន្ថែម​ដល់​អ៊ុយក្រែន នឹងប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ២៧ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកថា ការដែលសហភាពអឺរ៉ុប (EU) ជួយឧបត្ថម្ភហិរញ្ញវត្ថុបន្ថែមដល់អ៊ុយក្រែននឹងរងប៉ះពាល់ដល់សេដ្ឋកិច្ច EU ផ្ទាល់។

យោងតាមលោក Peskov បានឲ្យដឹងថា ការដែល EU បានជួយឧបត្ថម្ភបន្ថែមដល់ អ៊ុយក្រែននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសសមាជិកដែលកំពុងជួបប្រទះការលំបាក ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ផ្នែកឧស្សាហកម្ម និងអនាគតនៃប្រទេសទាំងនេះផងដែរ។សកម្មភាពរបស់សហភាពអឺរ៉ុបនឹងមិនអាចមានឥទ្ធិពលលើស្ថានភាពជាក់ស្ដែងបានឡើយ។ មន្ត្រីវិមានក្រឹមឡាំងបាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីកាសែត Financial Times កាលពីថ្ងៃទី ២៦ ខែធ្នូ បានផ្សាយព័ត៌មានថា សហភាពអឺរ៉ុបកំពុងពិចារណាផែនការបម្រុង ពោលគឺផ្ដល់ទឹកប្រាក់ចំនួន ២០ ពាន់លានអឺរ៉ូ (២២,០៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អ៊ុយក្រែន ទោះបីជាមានការប្រឆាំងជំទាស់របស់នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ។

ក្នុងពេលនោះ នាថ្ងៃទី ២៧ ធ្នូ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធ និងបរិក្ខាយោធាចុងក្រោយក្នុងឆ្នាំនេះដល់ អ៊ុយក្រែន។ កញ្ចប់ជំនួយនេះមានតម្លៃ ២៥០ លានដុល្លារអាមេរិក រួមទាំងគ្រាប់រំសេវ និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធការពារដែនអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ