រុស្ស៊ីព្រមានពីការឆ្លើយតបចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

(VOVWORLD) - បណ្តាប្រទេសសហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ទណ្ឌកម្មលើកទី ១៤ ចំពោះរុស្ស៊ីក្នុងគោលបំណងបំពេញចន្លោះប្រហោងមួយចំនួន ហើយជាលើកដំបូងបានវាយប្រហារលើការនាំចេញឧស្ម័នរបស់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែមិថុនា  បានប្រតិកម្មទៅនឹងរលកទណ្ឌកម្មថ្មីពីសហភាពអឺរ៉ុប (EU) ដោយបញ្ជាក់ថា រាល់សកម្មភាពអមិត្តណាមួយរបស់ប្រទេសលោកខាងលិចនឹងជួបប្រទះនឹង "ប្រតិកម្មចាំបាច់"។ ក្រសួងការបរទេសរុស្ស៊ីបានហៅការដាក់ទណ្ឌកម្មនេះថាមិនស្របច្បាប់ ហើយបាននិយាយថា ខ្លួនបានពង្រីកបញ្ជីខ្មៅស្ដីពីមនុស្សដែលត្រូវបានហាមឃាត់ចូលប្រទេសរុស្ស៊ី។

មុននោះ បណ្តាប្រទេសសហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ទណ្ឌកម្មលើកទី ១៤ ចំពោះរុស្ស៊ីក្នុងគោលបំណងបំពេញចន្លោះប្រហោងមួយចំនួន ហើយជាលើកដំបូងបានវាយប្រហារលើការនាំចេញឧស្ម័នរបស់រុស្ស៊ី។ កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងចូលជាធរមានបន្ទាប់ពីរយៈពេលអន្តរកាល ៩ ខែ។

នេះក៏ជាលើកទីមួយដែរ ដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ ជាទំនិញដែលប្រទេសសមាជិកមួយចំនួននៃប្លុកនេះបន្តទិញពីរុស្ស៊ី ទោះបីជាជម្លោះនៅអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៣ ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ