រុស្ស៊ីព្រមានពីការតបតវិញការដែល EU ពន្យាពេលបទដាក់ទណ្ឌកម្ម

(VOVWORLD) - នាថ្ងៃទី២៨ មិថុនា វិមានគ្រឹមឡាំងប្រកាសថា រុស្ស៊ីបានបម្រុងទុក សិទ្ធិអនុវត្តសកម្មភាពតបតវិញតម្រង់ទៅលើសហភាពអឺរ៉ុប (EU) ក្រោយពីប្លុក នេះសំរេចលើការពន្យាពេលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើម៉ូស្គូ។

  (VOVworld) - នាថ្ងៃទី២៨ មិថុនា វិមានគ្រឹមឡាំងប្រកាសថា រុស្ស៊ីបានបម្រុងទុក សិទ្ធិអនុវត្តសកម្មភាពតបតវិញតម្រង់ទៅលើសហភាពអឺរ៉ុប (EU) ក្រោយពីប្លុក នេះសំរេចលើការពន្យាពេលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើម៉ូស្គូ។លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ឲ្យដឹងថា ម៉ូស្គូ មានការសោកស្ដាយហើយសំដែងការប្រឆាំងជំទាស់ចំពោះបម្រែបម្រួលពោលខាងលើរបស់ EU។អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Alexei Meshkov ក៏សំដែង ការសោកស្ដាយចំពោះការដែល EU ពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ផងដែរ។តាមលោកថា វិធានការនេះមិនអាចជួយដោះស្រាយភារកិច្ចនានាទាក់ ទិនដល់រុស្ស៊ីចំពោះ EU បានឡើយ។តាមមជ្ឈដ្ឋានអ្នកជំនាញការថា ក្រុមប្រទេសលោកខាង លិចបានរងការខូចខាតឡើងដល់ទៅ១០០ ពាន់លានដុល្លាអាមេរិកក្រោយពី អនុវត្តបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើរុស្ស៊ីទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន ដែលខ្ពស់ជាងទ្វេដងបើប្រៀបនឹងកំរិតខូចខាតរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ