រុស្ស៊ីព្រមានពីគ្រោះថ្នាក់ ប្រសិនបើ​ណាតូ​ចាត់បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ទៅកាន់អ៊ុយក្រែន

(VOVWORLD) - លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា  ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូទៅកាន់អ៊ុយក្រែននឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
រុស្ស៊ីព្រមានពីគ្រោះថ្នាក់ ប្រសិនបើ​ណាតូ​ចាត់បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ទៅកាន់អ៊ុយក្រែន - ảnh 1លោក D.Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី (រូបថត៖ TASS)

កាលពីថ្ងៃទី ២៣ ខែមិនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក D.Peskov បានក្រើនរំលឹកអំពីគ្រោះថ្នាក់ ប្រសិនបើណាតូចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន។ លោកក៏បានឲ្យដឹងថា មិនមានផែនការស្ដីពីការដែលបណ្ដាប្រទេសនៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) អាចចូលរួមក្នុងនាមជាកងកម្លាំងថែរក្សាសន្តិភាពនៅអ៊ុយក្រែនឡើយ។

មុននេះ ថ្លែងនៅក្នុងជំនួបជាមួយនិស្សិតនៅវិទ្យាស្ថានការទូត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ណាតូនៅអ៊ុយក្រែននឹងនាំឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងទ័ពរុស្ស៊ី និងបណ្ដាកងកម្លាំងចម្រុះ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត កាលពីថ្ងៃទី ២៣ មិនា ទីភ្នាក់ងារសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ប្រទេសនេះបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន ៩ ដោយអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់ជម្លោះ និងផ្តល់ជំនួយមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ