រុស្ស៊ី​ព្រមាន​ពី​ផល​វិបាក​ប្រសិន​ណា​តូ​បង្កើតប្លុក​ "Schengen យោធា"

(VOVWORLD) -  សំណើនេះបង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់រុស្ស៊ី ហើយបានព្រមានថា រុស្ស៊ីនឹងឆ្លើយតប ប្រសិនបើសំណើនេះក្លាយជាការពិត។

ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី ២៤ វិច្ឆិកា បានព្រមានថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)មានគោលបំណងបង្កើតប្លុក"Schengen យោធា"អាចបង្កើនភាពតានតឹងនៅទ្វីបអឺរ៉ុប។

មុននោះ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា មេបញ្ជាការនៃបញ្ជាការដ្ឋានជំនួយ និងធ្វើសកម្មភាពរួមរបស់អង្គការ NATO (JSEC) ឧត្តមសេនីយ៍ឯក Alexander Sollfrank បានស្នើឱ្យ NATO បង្កើតប្លុក " Schengen យោធា" ដើម្បីអាចចល័តកម្លាំងយោធាបានយ៉ាងឆាប់រហ័សរវាងបណ្តាប្រទេសអឺរ៉ុប ដោយមិនចាំបាច់ឆ្លងកាត់ផ្នែករដ្ឋបាល។ អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានអះអាងថា សំណើនេះបង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់រុស្ស៊ី ហើយបានព្រមានថា រុស្ស៊ីនឹងឆ្លើយតប ប្រសិនបើសំណើនេះក្លាយជាការពិត។

ប្លុក Schengen ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ១៩៩៥ ហើយជាតំបន់ធ្វើដំណើរដោយសេរីដ៏ធំបំផុតក្នុងពិភពលោក រួមទាំងប្រទេសចំនួន ២៧ ក្នុងនោះមានប្រទេសចំនួន ២៣ ជាសមាជិកសហភាពអឺរ៉ុប (EU)។ តំបន់នេះបានលុបចោលទម្រង់ គ្រប់គ្រងព្រំដែនជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ