រុស្ស៊ីព្រមានពីផលវិបាកប្រសិនបើហ្សកហ្ស៊ីចូលរួមជាសមាជិក NATO
(VOVWORLD) - ប្រមុខការទូតរុស្ស៊ីបានលើកឡើងថាក្នុងករណីដែលហ្សកហ្ស៊ីទទូចចង់ចូលរួមសម្ព័ន្ធមិត្តលោកខាង លិចនេះ ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ NATO ហើយបណ្តាប្រទេសដែលបានលើកការចូលជាអាទិភាពនោះនឹងរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov |
នាថ្ងៃទី ២៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ទំនាក់ទំនងរវាងរុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើហ្សកហ្ស៊ីចូលរួមជាសមាជិកនៃសម្ព័ន្ធភាពយោធានេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ប្រមុខការទូតរុស្ស៊ីបានលើកឡើង ថាក្នុងករណីដែលហ្សកហ្ស៊ីទទូចចង់ចូលរួមសម្ព័ន្ធមិត្តលោកខាងលិចនេះ ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ NATO ហើយបណ្តាប្រទេសដែលបានលើកការចូលជាអាទិភាពនោះនឹងរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស Lavrov បានច្រានចោលលទ្ធភាព មូស្គូនឹងបង្ករឿងហេតុ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបកស្រាយថា មានប្រទេសជាសមាជិក NATO ជាច្រើននៅតែរក្សាទំនាក់ទំនងអ្នកជិតខាងល្អជាមួយរុស្ស៊ី។ ប៉ុន្តែ រុស្ស៊ីមើលឃើញការបើកទូលាយជាបន្តរបស់ NATO ថាជាការសមគំនិតក្នុងការឡោមព័ទ្ធនិងរារាំងទីក្រុងម៉ូស្គូមិនឱ្យអភិវឌ្ឍដើម្បីបង្ខំឱ្យរុស្ស៊ីគោរពតាមបទបញ្ជាដែលខុសពីច្បាប់អន្តរជាតិ៕