រុស្ស៊ីព្រមានពីហានិភ័យនៃសង្គ្រាមលោកលើកទី៣

(VOVWORLD) - នៅលើទំព័រ Telegram នាថ្ងៃទី ១១ ខែកក្កដា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសង្កត់ធ្ងន់លើកការដែលប្រទេសលោកខាងលិច កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដែល "មិនអាចនាំទៅរកអ្វីក្រៅពីការស្លាប់និងសង្គ្រាមលោកលើកទី ៣ ជិតមកដល់ហើយ”។
រុស្ស៊ីព្រមានពីហានិភ័យនៃសង្គ្រាមលោកលើកទី៣ - ảnh 1អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev  (ប្រភព៖ AFP/TTXVN)

ការអត្ថាធិប្បាយរបស់លោក Medvedev បានធ្វើឡើងនៅថ្ងៃតែមួយដែលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបើកនៅប្រទេស លីទុយអានី ជាកន្លែងដែលប្រទេសជាច្រើនបានសន្យាថានឹងផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនបន្ថែមទៀត។

កាលពីថ្ងៃទី ១១ ខែកក្កដាផងដែរ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានអំពាវនាវឱ្យអង្គការណាតូជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ជាជាងបន្តផ្ទេរអាវុធទៅទីក្រុងគៀវ។ មេដឹកនាំហុងគ្រីបានសង្កត់ធ្ងន់ថា NATO មានកាតព្វកិច្ចការពារសមាជិករបស់ខ្លួន “មិនអនុវត្តសកម្មភាពយោធានៅលើទឹកដីនៃប្រទេសមួយផ្សេងទៀត”។ លោកក៏បានជំរុញឱ្យមេដឹកនាំណាតូអនុវត្តឱ្យបានត្រឹមត្រូវនូវបេសកកម្ម "ការពារ" ជាផ្លូវការនៃសម្ព័ន្ធមិត្តយោធានេះ។

នៅក្នុងសកម្មភាពពាក់ព័ន្ធមួយ នៅថ្ងៃទី ១១ កក្កដា នៅប្រទេសឡាតវី ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា បារាំងនឹងបញ្ជូនសព្វាវុធ និងឧបករណ៍យោធាបន្ថែមទៀតទៅកាន់អ៊ុយក្រែន រួមទាំងមីស៊ីល Scalp រយៈចម្ងាយឆ្ងាយ ដែលជាមីស៊ីលនាំផ្លូវពីអាកាសទៅដី ដែលមានសមត្ថភាពអាចជ្រៀតចូលជាមួយ គោលដៅថេរដែលមានភាពត្រឹមត្រូវខ្ពស់ក្នុងចម្ងាយរហូតដល់ ២៥០ គីឡូម៉ែត្រ។ នៅថ្ងៃដដែលនោះ អាល្លឺម៉ង់ក៏បានសន្យាផ្តល់កញ្ចប់ជំនួយអាវុធចំនួន ៧០០ លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ដែលរួមមានឧបករណ៍បាញ់សម្រាប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot រថពាសដែក Mader រថក្រោះ Leopard ១ និងគ្រាប់កាំភ្លើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ