រុស្ស៊ីព្រមានអំពីផលវិបាកដោយបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងលោកខាងលិច


រុស្ស៊ីព្រមានអំពីផលវិបាកដោយបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងលោកខាងលិច - ảnh 1
រុស្ស៊ីព្រមានអំពីផលវិបាកដោយបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងលោកខាងលិច (Image: VNA)

(VOVworld) – បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិចចំពោះរុស្ស៊ី ដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែនគឺជាកាយវិការ “កាំបិតចិតដងឯង” ចំពោះ
អាមេរិកនិងនាំទៅការបង្កើនតំលៃថាមពលនៅអឺរ៉ុប។ នាថ្ងៃទី ៣០ កក្កដា ក្រសួង
កាបរទេសរុស្ស៊ីបាននាំចេញសេចក្តីព្រមានពោលខាងលើបន្ទាប់ពីសហភាពអឺរ៉ុប
(EU) និងអាមេរិកបានប្រកាសបទដាក់ទណ្ឌកម្មរឹងមាំបំផុតចំពោះម៉ូស្គូគិតតាំង
ពីពេលសង្គ្រាមត្រជាក់។ ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា៖ បណ្ដាបទដាក់
ទណ្ឌកម្មរបស់អាមេរិកនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីស្មុគស្មាញជាងទៀតនិងមិន
នាំមកនូវផលប្រយោជន៍អ្វីលកក្នុងការដោះស្រាយបញ្ហាអន្តរជាតិឡើយ។ ក្រសួងការបរទេសរុស្ស៊ីក៏បានរិះគន់ EU ថា៖ សហភាពនេះមិនសម្តែងតួនាទី
ឯករាជ្យចំពោះបញ្ហាអន្តរជាតិនានា ព្រមទាំង អ្នកប្រើប្រាស់អឺរ៉ុបនឹងរងឥទ្ធិពល
ដ៏ធ្ងន់ធ្ងរបំផុតដោយបទដាក់ទណ្ឌកម្មតម្រង់ទៅលើវិស័យថាមពលអាវុធនិង
ហិរញ្ញវត្ថុរបស់រុស្ស៊ី។ នាថ្ងៃទី ២៩ កក្កដា អាមេរិកបាន ប្រកាសបទដាក់ទណ្ឌកម្ម
ថ្មីតម្រង់ទៅលើធានាគារធំៗរបស់រុស្ស៊ីគឺ៖ Bank of Moscow (ធនាគាររុស្ស៊ី)
Russian Agricultural Bank (ធនាគារកសិកម្មរបស់រុស្ស៊ី) និង VTB Bank (ធនាគារពាណ្ជកម្មក្រៅបរទេស)  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ